ព័ត៌មានទាន់ហេតុការណ៍៖

ការលាចុងក្រោយដើម្បីជាការគោរពចំពោះលោក Pele ដែលជាស្តេចបាល់ទាត់ប្រេស៊ីល

ចែករំលែក៖

ប្រជាជនប្រេស៊ីលបានលាគ្នាចុងក្រោយក្នុងសប្តាហ៍នេះទៅកាន់ក្លិបបាល់ទាត់របស់លោក Pele ដែលធ្លាប់លេងដោយចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី២ មករា ជាមួយនឹងការគោរពជាសាធារណៈរយៈពេល២៤ម៉ោងនៅឯកីឡដ្ឋាននៃក្រុមរបស់គាត់គឺ Santos

កីឡដ្ឋាននៅមាត់សមុទ្ររបស់ក្រុមដែលមានរហស្សនាមថា “Peixeប្រែថា ត្រី” ជាភាសាព័រទុយហ្គាល់រំពឹងថា នឹងមានអ្នកគាំទ្រយ៉ាងច្រើនដែលបានចូលរួមផ្តល់កិត្តិយសថា “ស្តេច” នៃបាល់ទាត់ដែលបានទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការព្យាបាលយ៉ាងយូរជាមួយនឹងជំងឺមហារីករបស់គាត់

ទ្វារកីឡដ្ឋាននឹងបើកនៅម៉ោងរសៀល (ប្រហែលម៉ោង១០យប់ម៉ោងនៅប្រទេសកម្ពុជា)។ មឈូស​ដាក់​សាកសព​អតីតកីឡាករ Pele ​តែ​ម្នាក់​គត់​ដែល​បាន​ឈ្នះ World Cup ចំនួន​នឹង​ត្រូវ​ដាក់​តាំង​នៅ​កណ្តាល​ទីលាន។មឈូសត្រូវដាក់ស្ថិតនៅកណ្តាលកីឡដ្ឋានដែលពណ៌ស-ខ្មៅ មានសមត្ថភាពផ្ទុកមនុស្សបាន១៦,០០០នាក់។

នៅ​កន្លែង​ឈរ ទង់​យក្ស​ចំនួន​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មួយ​មាន​រូប​លោក Pele បង្ហាញ​លេខ​១០​ដ៏​ល្បី​លើ​អាវ​របស់​គាត់។ ទង់មួយ​ទៀត​សរសេរ​សារ​ថា “សូមមាន​ជន្មាយុ​យឺន​យូរ” និងទង់ទី៣សរសេរយ៉ាងសាមញ្ញថា “Pele 82 years” ។

ក្រុមមន្ត្រីបាននិយាយថា ការចូលទៅកាន់កីឡដ្ឋាននេះនឹងត្រូវបានអនុញ្ញាតរហូតដល់ម៉ោង១០ព្រឹកម៉ោងក្នុងស្រុកថ្ងៃអង្គារ។ បន្ទាប់មក ក្បួនដង្ហែនឹងត្រូវធ្វើឡើងតាមដងផ្លូវនៃទីក្រុង Santos ដែលជាទីក្រុងកំពង់ផែចម្ងាយប្រហែល៧៥គីឡូម៉ែត្រពីរដ្ឋធានី Sao Paulo ក្បួនដង្ហែរនឹងឆ្លងកាត់ផ្ទះរបស់ម្តាយរបស់ Pele គឺលោកស្រី Celeste Arantesដែលមានអាយុ១០០ឆ្នាំ ដែលមិនដឹងថា កូនប្រុសដ៏ល្បីល្បាញលើពិភពលោករបស់គាត់បានស្លាប់ហើយ។ ក្បួនដង្ហែនឹងបញ្ចប់នៅទីបញ្ចុះសពក្នុងទីក្រុង Santos ជាកន្លែងដែលលោក Pele នឹងត្រូវបានបញ្ចុះនៅក្នុងទីបញ្ចុះសពពិសេសមួយ។

លោកស្រី Maria Lucia do Nascimento បងស្រីរបស់ Pele បានប្រាប់ ESPN កាលពីថ្ងៃសុក្រថា “នាងមិនដឹងទេ។ នាងមិនដឹងខ្លួនទេពីការប្រារព្ធពិធីនេះ

កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០ លោក Pele ធំឡើងលក់សណ្តែកដីនៅតាមផ្លូវដើម្បីជួយគ្រួសារក្រីក្ររបស់គាត់។ គាត់ទទួលបានឈ្មោះហៅក្រៅដ៏ល្បីល្បាញរបស់គាត់បន្ទាប់ពីបញ្ចេញសំឡេងខុស Bile ដែលជាឈ្មោះអ្នកចាំទីនៅក្លិប Vasco de Sao Lourenco ជាកន្លែងដែលឪពុករបស់គាត់ធ្លាប់លេង។

លោក Pele បានចូលរួមលេងបាល់ទាត់នៅអាយុ១៥ឆ្នាំនៅពេលដែលគាត់ចាប់ផ្តើមលេងអាជីពជាមួយក្លិប Santos នៅអាយុ១៧ឆ្នាំគាត់បានជួយឲ្យប្រទេសប្រេស៊ីលឱ្យឈ្នះជើងឯក World Cup ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៥៨ បន្ទាប់មកត្រូវបានបន្តដោយឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៧០។ ក្រោយមកទៀតបានសម្គាល់ចំណុចកំពូលនៃអាជីពរបស់គាត់ ខណៈដែលគាត់បានបង្ហាញទម្រង់លេងលើអ្វីដែលមនុស្សជាច្រើនចាត់ទុកថា ជាក្រុមដ៏អស្ចារ្យបំផុតគ្រប់ពេល។

លោក Pele ចាប់ផ្តើមមានសុខភាពទ្រុឌទ្រោមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់នៅតែសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអបអរសាទរប្រេស៊ីលអំឡុងពេលការប្រកួត World Cup នៅប្រទេសកាតាឆ្នាំ២០២២ និងបានលួងចិត្តក្រុមមុនការប្រកួតនៅពេលដែលប្រេស៊ីលបានធ្លាក់ក្នុងវគ្គជម្រុះ/ផ្តាច់ព្រ័ត្រត្រឹមតែ3សប្តាហ៍មុនពេលគាត់ទទួលមរណភាព ៕ ដោយ៖ ភារៈ

(រូបភាព ៖ AP/Reuters/CNA)


ចែករំលែក៖