ព័ត៌មានទាន់ហេតុការណ៍៖

យករថយន្តឡិចសុីសរកស៊ីដឹកឈើ បំភាន់ភ្នែកសមត្ថកិច្ចនៅតែគេចមិនរួចពីអន្ទាក់របស់សមត្ថកិច្ចជំនាញ!

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំសហការជាមួយរដ្ឋបាលព្រៃឈើស្រុកប្រាសាទសំបូរបង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងបន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមករហូតឈានដល់ការឃាត់រថយន្តខាងលើនេះបាន ។ 

    ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើនេះធ្វើឡើងនៅភូមិតាអោក ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។ រថយន្តដឹកឈើប្រភេទលេខ ១ ដែលសមត្ថកិច្ចឃាត់ចាប់ខាងលើនេះម៉ាក Lexus 470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-4651 បានដឹកឈើអារជ្រុង ប្រភេទលេខ 1 ឈើត្រសេកចំនួន16ដុំ ។

   ក្រោយឃាត់បានរថយន្តនិងវត្ថុតាងឈើត្រសេកប្រភេទលេខ 1រួចមក បានយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្រុក ប្រាសាទសំបូរ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី។

   សូមបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើនៅតែបន្តកើតមាន ទោះបីសមត្ថកិច្ចនិងជំនាញធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ចជំនាញបន្តការរឹតបន្តឹងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីរក្សានូវ ធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសជាតិយើង ៕

ដោយ ៖ សហការី


ចែករំលែក៖