រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី៤ ខែមករា បានបញ្ជាឱ្យវរសេនីយ៍ឯកនិងឧត្តមសេនីយ៍ប៉ូ
លិសទាំងអស់ដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លើសពីនេះ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ស្រដៀងគ្នានេះក៏ត្រូវបានសុំលាលែងពីតំណែងដែរ។ ពួកគេនឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួនរហូតដល់ការលាលែងរបស់ពួកគេត្រូវបានទទួលយក។ នេះមានន័យថា ការលាលែងពីតំណែងច្រើនទំនងជានឹងកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់ លោក Benhur Abalos បាននិយាយថា ការសម្រេចចិត្តរបស់លោកក្នុងការចុះចេញពីតំណែងគឺជាមធ្យោបាយតែមួយគត់ក្នុងការសម្អាតនិងចាប់ផ្តើមប៉ូលិសជាតិហ្វីលីពីន (PNP)ជាថ្មីឡើងវិញ។ ទីភ្នាក់ងារនេះគឺជាកម្លាំងដ៏សំខាន់នៅក្នុងសង្គ្រាមដ៏តឹងរុឹងរបស់អតីតប្រធានាធិបតី Rodrigo Duterte លើគ្រឿងញៀន។
“យើងមានបញ្ហាធំនៅក្នុងកម្លាំងប៉ូលិស យើងមានមេទ័ព និងវរសេនីយ៍ឯកពាក់ព័ន្ធនឹងគ្រឿងញៀន ហើយដោយផ្អែកលើអនុសាសន៍របស់ប្រធាន PNP និងមន្រ្តីដទៃទៀត ខ្ញុំសូមអំពាវនាវដល់វរសេនីយឯក និងឧត្តមសេនីយ៍ទាំងអស់ឱ្យដាក់លិខិតលាលែងពីតំណែងរបស់ពួកគេ»។
លោក Duterte ដែលធ្លាប់ធ្វើជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ពីមុនបានដាក់ឈ្មោះឧត្តមសេនីយ៍ជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់។ ខ្លះត្រូវបានគេបណ្ដេញចេញ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានបទល្មើសព្រហ្មទណ្ឌឡើយ៕ ដោយ៖ ធីរីណា
រូបថត៖ AFP