ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ​ អគ្គិភ័យឆាបឆេះយាន្តដ្ឋានថែទាំរថយន្ត​ ជីង​ ស៊ូ ក្បែរប្រឡាយលូទឹកស្អុយបឹងត្របែក​ យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

    ភ្នំពេញ​ ៖​ នៅវេលាម៉ោង​ ១២៖៣០​ នាទីថ្ងៃត្រង់  ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុច យាន្តដ្ឋានថែទាំរថយន្តជីងស៊ូ ផ្លូវ១០៦ សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន​ បណ្ដាលឱ្យរងការខូចខាតបន្ទប់ជាន់ទី១ទាំងស្រុង​ និងសម្ភារៈជាច្រេីនទៀត​ ។ 

    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ​ ជីង ស៊ូ ភេទ​ ប្រុស អាយុ ៣៥​ ឆាំ្ន សញ្ជាតិចិន មុខរបរ​ ម្ចាស់យាន្តដ្ឋាន ។ ផ្ទះរងគ្រោះជាប្រភេទសំណង់ផ្ទះល្វែងទំហំ ០៤ម៉ែត្រគុណ ១៩ម៉ែត្រ ដោយឆេះបន្ទប់ជាន់ទី០១ ទំហំ០៤ម៉ែត្រគុណ ០៦ម៉ែត្ររួមមានសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុងនឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ   

        ក្នុងករណីអគ្គិភ័យខាងលេីនេះ​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ កម្លាំងជំនាញតាមអង្គភាពផ្សេងដែលចូលរួមសហការ​ បានប្រើប្រាស់​ទឹកអស់ចំនួន១៣គ្រឿង ដោយពន្លត់ចប់​នៅវេលា​ម៉ោង ១៣:៣០​ នាទីរសៀល​ នាថ្ងៃខែឆ្នាំដដែល​ ។​

ដោយករណីនេះមិនបណ្ដាលឱ្យមនុស្សរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ​ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖