ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង Didier Deschamps ​បន្ត​កុងត្រា​ដឹកនាំជម្រើសជាតិរហូតដល់​ឆ្នាំ២០២៦

ចែករំលែក៖

លោក Didier Deschamps បានបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិបារាំងរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយត្រូវបានគេរំពឹងថានឹងបន្តដឹកនាំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកទី

លោក ​Didier Deschamps បានដឹកនាំបារាំងឈ្នះ World Cup 2018 និងទៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២២ នៅប្រទេសកាតា ដែលពួកគេបានចាញ់អាហ្សង់ទីនក្នុងបាល់ប៉េណាល់ទី

ចាប់តាំងពីអតីតខ្សែបម្រើ Chelsea វ័យ៥៤ឆ្នាំរូបនេះចូលកាន់តំណែងក្នុងឆ្នាំ២០១២ បារាំងក៏បានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ World Cup 2014 និង Euro 2016 ផងដែរ។ លោក Deschamps បានដឹកនាំបារាំងឈ្នះ៨៩ដង ស្មើ២៨ និងចាញ់២២ប្រកួតក្នុងចំណោម១៣៩ប្រកួតរបស់គាត់។

សហព័ន្ធកីឡាបាល់ទាត់បារាំងបានប្រកាសថា ជំនួយការគ្រូបង្វឹក Guy Stephan គ្រូបង្វឹកអ្នកចាំទី Franck Raviot និងគ្រូបង្វឹកកាយសម្បទាCyril Moine ក៏នឹងនៅជាមួយក្រុមជម្រើសជាតិផងដែរ។

លោក Deschamps ដែលធ្លាប់ឈ្នះ World Cup ក្នុងនាមជាកីឡាករកាលពីឆ្នាំ១៩៨៨ បានជួយបារាំងឈ្នះ Nations League នៅឆ្នាំ២០២១កិច្ចសន្យាថ្មីបំផុតរបស់គាត់ដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០១៩ បាននាំគាត់រហូតដល់ចុងបញ្ចប់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២

ឥឡូវនេះគាត់នឹងមើលការខុសត្រូវលើយុទ្ធនាការជម្រុះរបស់បារាំងសម្រាប់ Euro 2024 នៅប្រទេសអាឡឺម៉ង់ មុនពេលផ្តោតលើវគ្គជម្រុះសម្រាប់ World Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកចាប់ពីខែមិថុនា ឆ្នាំ២០២៦ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖