ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកស្រីដែលបានជួយឧបត្ថម្ភថវិកា ចំនួន 600,000$ (ហុកសិបម៉ឺនដុល្លារអាមេរិក) សម្រាប់ថតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “ ។
អ្នកឧកញ៉ា និងលោកជំទាវ ជាទីរាប់អាន !
ជាបឋមក្នុងនាមភរិយាខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយក្តីសោមនស្ស រីករាយយ៉ាងក្រៃលែងចំពោះអ្នកឧកញ៉ា និងលោកជំទាវ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន 600,000$ ( ហុកសិបម៉ឺនដុល្លារអាមេរិក ) សម្រាប់ថតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “។
ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុតចំពោះសន្តានចិត្តដ៏សប្បុរសថ្ងៃថ្លារបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការថតភាពយន្តរឿងពិតជាប្រវត្តិសាស្ត្ររបស់ខ្ញុំ និងភរិយាខ្ញុំ ។
ជាថ្មីម្តងទៀត ភរិយាខ្ញុំនិងរូបខ្ញុំ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអ្នកឧកញ៉ា និងលោកជំទាវទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា