លោក Xavi បានដឹកនាំឈ្នះពានរង្វាន់ដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្លិប Barcelona បន្ទាប់ពីបានយកឈ្នះលើគូប្រជែង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ក្នុងលទ្ធផល៣ទល់១ កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ក្រុមកំពូលតារាង La Liga បាននាំមុខនៅពេលដែលកីឡាករ Gavi ដែលមានអាយុ១៨ឆ្នាំរកបានគ្រាប់បាល់ដំបូងនៅនាទីទី៣៣ បន្ទាប់ពីការបញ្ជូនបាល់របស់ Robert Lewandowski ។ កីឡាករ Lewandowski ដដែលបានរកគ្រាប់បាល់ទី២នៅចុងតង់ទី១ នៅពេលដែលគាត់បានបញ្ចប់ពីការបញ្ជូនរបស់ Gavi ។
Gavi ទទួលបានបញ្ជូនបាល់១ទៀតនៅតង់ទី២ខណៈដែលគាត់បានបង្កើតឲ្យ Pedri ស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៦៩ មុនពេលខ្សែប្រយុទ្ធKarim Benzema វាយបកបាន១គ្រាប់តាមពីក្រោយវិញនៅចុងម៉ោងនាទីទី៩០+៣។
គ្រាប់បាល់ចុងម៉ោងរបស់កីឡាករសញ្ជាតិបារាំងរូបនេះគឺជាការលួងលោមចិត្តសម្រាប់ក្រុម Real Madrid ដែលជាគ្រាប់បាល់ដ៏ល្អ។ ជាការពិតណាស់អ្នកចាំទី Thibaut Courtois បានរារាំង Barcelona ពីការព្យាយាមស៊ុតផងដែរដោយការសង្គ្រោះបាល់២ទៅ៣ដងផងដែរ។
អតីតអ្នកចាំទីរបស់ Chelsea រូបនេះត្រូវបានធ្វើតេស្តដំបូងនៅពេលដែលគាត់បានបង្វែរការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ Lewandowski ស៊ុតចំគោលដៅ ហើយគាត់ក៏បានរក្សាការវាយបកដ៏ខ្លាំងរបស់ OusmaneDembele ផងដែរ។ ប៉ុន្តែបន្ទាប់ពី Pedri ទទួលបានគ្រាប់បាល់ទី៣ ពីក្រុមរបស់គាត់នៅពាក់កណ្តាលតង់ទីពីរ ខណៈដែល Barcelona បានឈ្នះពានរង្វាន់ Super Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨។
Real Madrid មិនអាចគ្រប់គ្រងភាពអស្ចារ្យរបស់ Gavi ដែលរួមនឹងការបញ្ជូនបាល់២គ្រាប់របស់គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងពាន Spanish Super Cup ដោយគ្រាប់បាល់របស់គេបានលើសកំណត់ត្រារបស់អ្នកចាត់ការបច្ចុប្បន្ន Xavi។
កាលពីខែតុលា ក្រុមទាំង២បានប៉ះគ្នាក្នុងជំនួប El Clasico ជាលើកដំបូងក្នុងរដូវកាល ដោយ Real Madrid បានយកឈ្នះក្នុងលទ្ធផល ៣–១។ ប៉ុន្តែ Barcelona បានសងសឹកវិញក្នុងពានរង្វាន់នេះ ហើយបច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga មាន៣ពិន្ទុដាច់ពីក្រុម Real ជាមួយនឹងជ័យជម្នះនេះបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេក្នុងការប្រកួតទាំងអស់ដល់ទៅ៩ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)