ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣

ចែករំលែក៖

ខេត្តកែប ៖ សាលប្រជុំ​ក្រុមប្រឹក្សាខេត្ត​កែប​,​ នៅរសៀលថ្ងៃចន្ទ​ ១០រោច ខែបុស្ស​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦​ ខែមករា​ ​ឆ្នាំ២០២៣​ នេះ​ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣​ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក លោមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

    ក្នុងនាមប្រធាន​ ដឹកនាំ​ នៃកិច្ចប្រជុំនារសៀលនេះ លោក សំ សារីន​ បានលេីកយកនូវរបៀបវារៈចំនួន០៦​ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖

១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៧រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២

២-ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣

៣-​ របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ​នានារបស់ក្រុមប្រឹក្សាខេត្ត៖

-​ គណៈកម្មាធិការ​លទ្ធកម្ម

-​ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​

-​ គណ:កម្មការសុរិយោដីខេត្ត

-​ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និងកុមារ​

-​ របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្ត​

៤-​សេចក្ដីព្រាងរបាយការណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤២​ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​ 

៥-​ ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំបន្ទាប់​ របស់រដ្ឋបាលខេត្ត

៦-​ បញ្ហាផ្សេងៗ។ 

  ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញចូលរួម​ពីសំណាក​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការអង្គភាពសាលាខេត្ត​ ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​  មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖