ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាកាច់កម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវឃាត់ខ្លួនបានក្រោយពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះលើករណីបាត់ម៉ូតូ មួយគ្រឿង ដែលជនសង្ស័យលួចយកទៅបាត់បានមួយថ្ងៃ។សមត្ថកិច្ចបានឱ្យដឹងថាការឃាត់ខ្លួន ជនសង្ស័យខាងលើនេះបានធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ហាន រម្យលី ហៅ ដុង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុមទី១១ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកឯ ជនរងគ្រោះមានឈ្មោះសុខ អាប់ឌល់សើម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅចំណុច កើតហេតុខាងលើ និងវត្ថុតាង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង ១W-០១១៩ ដកហូត បានមកវិញ។

ករណីនេះកម្លាំងការិយាល័យ ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីទៅតុលាការ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖