ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម៖ ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសអាចចុះត្រជាក់(ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣)។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមករាឆ្នាំ២០២៣ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់ ៕
ដោយ៖ស តារា