ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងរោងស្នាក់នៅសង្ស័យខ្យល់គរ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាជាងភ្លេីងម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងរោងកម្មករស្នាក់នៅសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣​ នៅក្នុងរោងកម្មករមួយកន្លែង​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

សពជនរងគ្រោះឈ្មោះ គឹម​ ស្រៀង​ ភេទប្រុសអាយុជាង៣០ឆ្នាំ​ មុខរបរជាងភ្លេីង​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុអ្នករួមការងារជាមួយគ្នាឆ្ងល់មិនឃេីញទៅធ្វេីការក៏ចូលទៅហៅស្រាប់តែឃេីញដេកស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។ 

បេីតាមប្រភពព័ត៌មានអ្នកនៅជិតខាងបានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី១៦​ ខែមករា​ឆ្នាំ២០២៣​ ជនរងគ្រោះបានអង្គុយហូបស្រាបៀរជាមួយអ្នកជិតខាងរួចក៏ចូលទៅសម្រាន្តបាត់ទៅលុះព្រឹកឡេីងក៏ប្រទះឃេីញដេកស្លាប់តែម្តង។ 

ក្រោយពីកោសល្យវិច័យរួចសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖