ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានដេីរទៅចាប់សត្វឆ្កែរបស់ខ្លួនបំណងកាប់ធ្វេីម្ហូប តែបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមកងសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះសាក់ ផាន់ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះត្រូវសត្វឆ្កែខាំចំនួន៣ដងមកហេីយតែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារម្តងណាឡេីយ រហូតមកដល់ថ្ងៃកេីតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំក៏ដេីរទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វេីម្ហូបដេីម្បីក្លែមស្រាបន្តទៀត តែបែរជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួស និងប្រកាច់បែកពពុះមាត់តែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះជៀសវាងដេីរខាំអ្នកភូមិតទៀត ហេីយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងស្នេីសុំរថយន្តក្រុមកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ៕
ដោយ៖សុខាសែនជ័យ