ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ មកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ រួចរាល់

ចែករំលែក៖

ភ្នំពេញ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ ឆ្នាំ ឆ្នាំ២០២៣

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែមករា ឆ្នាំ២០២៣នេះលោក គង់ វិបុល ប្រភិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប ០២ ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

សូមរម្លឹកថា នៅសល់ ១១ ថ្ងៃទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវបានបញ្ចប់។

ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស 07ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ព្រឹកដល់ម៉ោង ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។សូមបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អញ្ជើញមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ និងបានទាន់ពេលវេលា

ដោយ៖ សិលា


ចែករំលែក៖