ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាបង្កហិង្សា​ចំនួន​ ២នាក់ ក្នុងមូលដ្ឋាននៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ មានករណីហិង្សាដោ​យចេតនា មានស្ថានទម្ងន់ទោសដោយ ប្រើ (កាំបិតខ្វែវ)បង្កឡើងដោយជន សង្ស័យ ០១ក្រុមមានគ្នាប្រមាណ ២០ នាក់ ជិះម៉ូតូជាច្រើនគ្រឿងធ្វើស​កម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ភី លីហុង ភេទប្រុ សអាយុ២៣ឆ្នាំ(ជាបុគ្គលិកលក់សាំង)​មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង តែត្រូវបានជនរងគ្រោះយកកៅអីរងហើយផ្លោះរបងរត់គេចខ្លួនផុតមិនបណ្តាលឱ្យរងរបួសទេ។

របាយការណ៍ដដែល​បន្តថា​ ករណី​ខាងលើ​នេះ​បានកេីតឡេីង​កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៣ វេលាម៉ោង​២០​និង៥៨នាទីនៅចំណុច ក្នុងដេប៉ូតេលាយីហោឡូតម៉ានីឌី ស្ថិតក្នុងក្រុមទី១១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបានបន្សល់សម្ភារៈតាងមាន កាំបិតខ្វែវះចំនួន០១ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកដេីម្បីធ្វេីការស្រាវជ្រាវ​ ហេីយក្រោមការ​ដឹកនាំបញ្ជារបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្ន​ងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូច​យោល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ទោ​ សេង​ លុច​អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ខែ​ មករា​ ឆ្នាំ​២០២​៣ វេលា​ម៉ោ​ង០៦និង​៥០នាទីព្រឹកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខ​សញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺ៖

០១-ឈ្ម្មោះ សារឿង ប្រុសពេជ្រ  ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល (ដៃដល់)។

០២-ឈ្មោះ ពេជ្រសំបូរវាសនា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិពពា លខែ ឃុំអូរតាគី ស្រុកថ្មគោល ។

សូមជម្រាបថា​ ក្រោយឃាត់ខ្លួន​សាកសួរជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំ-បិត-កា-ប់-ទៅ​លើជនរងគ្រោះពិតប្រាកដមេន តែដោយសារជនរងគ្រោះយកកៅអីរងមិនបណ្តាលឱ្យរងរបួសនោះ​ទេ ។ ហេីយករណីនេះគឺផ្តេីមចេញពីរឿងគំនុំរវាងភាគីជនរងគ្រោះជាមួយក្រុមខ្លួននាពេលកន្លងមក។ 

​បច្ចុប្បន្ន​កម្លាំងនគរបាលស្រុកកំពុងក​សាងសំណុំរឿងបញ្ជូនមកផែនជំនា​ញអនវត្តបន្តតាមនីតិវិធី​ ច្បាប់​ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការ​ស្រាវជ្រាវ​បន្ត៕

ដោយ​៖សហការី​


ចែករំលែក៖