ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបនៅវេលាម៉ោង០០ និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះលី សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្នាក់នៅបន្ទប់ជួល ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ ឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនឡាញកាស៊ីណូឌីហាវ ស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣/ ឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្ទុយនាគ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំណែកចាប់ដកហូតវត្ថុតាងរួមមាន៖
១- ម្សៅសថ្លា ចំនួន ០៥កញ្ចប់ ទម្ងន់ស្មើនឹង ១៣.៥២ ក្រាម ថ្លឹងទាំងសំបក
២- ជញ្ជីងថ្លឹងថ្នាំញៀន ០១
៣- ខ្សៀជក់ ០៣
៤- ដបជក់ ០២
៥- ទូរស័ព្ទ ០៣គ្រឿង
៦- ម៉ូតូ ០១គ្រឿង
៧- លុយខ្មែរ ១០០,០០០រៀល។
បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី