ព័ត៌មានទាន់ហេតុការណ៍៖

Wolves ទិញបានខ្សែការពារ Dawson ពីក្លិប West Ham

ចែករំលែក៖

ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាលើខ្សែការពារកណ្តាល Craig Dawson លើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះពីក្រុម West Ham United ដែលជាក្លិបនៅក្របខណ្ឌ Premier League ដូចគ្នា។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះមានតម្លៃ៣.៣លានផោន (៤.០៩លានដុល្លារអាមេរិក)។

ក្រុម Wolves ដែលចាញ់ ៣-០ នៅក្នុងទឹកដីក្រុមមេឃខៀវ Manchester City កាលពីថ្ងៃអាទិត្យ ស្ថិតនៅចំណាត់ថ្នាក់ទី១៧ និងមាន ១៧ពិន្ទុស្មើជាមួយក្រុមដែលត្រូវកាត់ចោល Bournemouth ។

Dawson បានបង្ហាញខ្លួនចំនួន៨៧លើកសម្រាប់ក្រុម West Ham បន្ទាប់ពីបានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Watford ក្នុងទីក្រុងឡុងក្នុងខែតុលា ឆ្នាំ២០២០ ដោយការផ្លាស់ប្តូរនេះបានធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងរដូវកាលបិទឆ្នាំ២០២១។

ក្រុម Wolves នឹងត្រូវប៉ះក្រុមភ្ញៀវ Liverpool នៅក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២១របស់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ ខណៈដែលក្រុម West Ham នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Derby Country នៅថ្ងៃទី៣១ ខែមករាខាងមុខក្នុងពានរង្វាន់ FA Cup ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖