ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុសស្រី ចំនួន០៥នាក់នៅក្រុងប៉ោយប៉ែតត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញគ្រឿងញៀននៃស្នងការនគរបាលខេត្តបានបញ្ជូនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ  នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលការិយាជំនាញនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់្រនូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់និងវត្ថុតាងមួយចំនួនដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចផ្តល់ព័ត៌មានអំពីទីតាំងបន្ទាប់ជួល០១កន្លែងកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់សារធាតុញៀននៅក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា ។

ក្រោយពីទទួលបានព័ត៌មាន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ  នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២៤ខែមកករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖ 

១/-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរ, 

២/-ឈ្មោះ ជា   ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ,  

៣/-ឈ្មោះ នួន ខួច ភេទប្រុស  អាយុ២៩ឆ្នាំ  , 

៤/-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ,  

៥/-ឈ្មោះ ផូ    សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងបានចាប់យកវត្ថុតាង នឹងសម្ភារះរួមមាន៖ ១-ម្សៅក្រាមសថ្លា ០៨កូនថង់, ២-ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, ៣-កូនជញ្ជីងចំនួន០១,  ៤-ទូរស័ព្ទចំនួន ០១គ្រឿង,  ៥-ឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកបានឲ្យដឹងទៀតថា៖ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖