ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបង្ហោះរូបថត ១សន្លឹក បន្ទាប់ពីការផ្តល់ជូនដោយលោក អុឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅលើfacebook ឯកជនផ្ទាល់ខ្លួន របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ រូបថតមួយសន្លឹកហើយមានប្រសាសន៍ថា ទើបឃើញរូបថតដ៏កម្រមួយសន្លឹកទៀត ដែលតាមការស្រាវជ្រាវរបស់ឯកឧត្តមអុិត សំហេង គឺថតនៅថ្ងៃ២០វិច្ឆកា១៩៩៩នៅមុខផ្ទះខ្ញុំនៅវិមានឯករាជ្យក្នុងឱកាស ខួប១០ឆ្នាំនៃការផ្តល់សច្ចាបន័លើអនុសញ្ញាស្តីពីសិទ្ធិកុមារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ឆ្នាំ១៩៩៩ខ្ញុំទើបមានអាយុ៤៧ឆ្នាំដែលពេលនោះនៅលេងបាល់ទាត់និងបាល់ទះនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានរម្លឹកពី១០០ថ្ងៃសុីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២។ សូមរាប់ថយក្រោយទាំងអស់គ្នា៕
ដោយ ៖ សិលា