ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ជប៉ុនគឺជាប្រទេសដ៏ស្រស់ស្អាតដែលពោរពេញទៅដោយវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ ជប៉ុនគឺជាប្រទេសដ៏ស្រស់ស្អាតដែលពោរពេញទៅដោយវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ។ នេះជាថ្លែង របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ 

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, ក្នុងឱកាសខួបលើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងតូក្យូកាលពីថ្ងៃទី ២១-២៤ ខែមករា។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា, ជប៉ុនគឺជាប្រទេសដ៏ស្រស់ស្អាតដែលពោរពេញទៅដោយវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ។ ការដំឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រាន់តែជារូបភាពមួយជ្រុងដែលពិព៌ណនាពីការរីកលូតលាស់នៃទំនាក់ទំនងទ្វេភាគីរបស់យើងនាពេលកន្លងមក។

លោកថ្លែងទៀតថា, ខ្ញុំក៏បានឆ្លៀតជួបជាមួយសមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន  សមាគមជប៉ុន-កម្ពុជា  និងសហគមន៍ខ្មែរ ជាពិសេសក្មួយៗដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុន ៕

ដោយ ៖ សិលា


ចែករំលែក៖