ខេត្តកំពង់ឆ្នាំង ៖ កុមារីក្រខ្សត់ម្នាក់បានស្លាប់យ៉ាងអណោចអធម្មបំផុត បន្ទាប់ពីជំងឺមហារីកគ្រាប់ឈាម បានយាយីរាងកាយរយ:ពេល២ ឆ្នាំ ។ បើទោះបីក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យព្យាយាមមើលថែនិងព្យាបាលយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចស្រោចស្រង់ជីវិតរបស់កុមារីរូបនេះបាននោះឡើយ ។
ក្រុមគ្រួសារបានឱ្យដឹងថា កុមារី មាន ឈ្មោះ ម៉ុន ពេជ្រលីម៉ី អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ ” ញ ” សាលាបឋមសិក្សាគំរូក្រុង ។ កុមារីពេជ្រលីម៉ី មានជំងឺនេះ២ឆ្នាំមកហើយ បើទោះបីក្រុមគ្រួសារស្ថិតក្នុងស្ថានភាពជីវភាពក្រីក្រយ៉ាងណាក៏ដោយ ក៏នៅតែនាំយកកុមារីទៅព្យាបាលផងដែរ ក្នុងរយ:ពេល២ឆ្នាំនៃការព្យាបាលកុមារីមិនបានធូស្បើយឡើយ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ កុមារី ម៉ុន ពេជ្រលីណា មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំង នឹងបានស្លាប់យ៉ាងអណោចអធម្មបំផុត ។
នាពេលនេះ លីម៉ីបានលា អ្នកគ្រូ មិត្តភក្តិ ក្រុមគ្រួសារ ជារៀងរហូតហើយ ។
ពេលនេះបុណ្យសពកុមារី បានប្រារព្ធធ្វើនៅ ស្ពានថ្ម ផ្លូវទៅផ្សារក្រោម ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៕
ដោយ ៖ ចន្ថា