ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណត្តិទី១

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានចេញអនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណត្តិទី១។ 

រាជរដ្ឋាភិបាលសម្រេច : ត្រូវបានតែងតាំងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួងងម៉ែ សម្រាប់អាណត្តិទីមួយ ដែលមានសមាសភាពដូចខាងក្រោម : 

១-លោកវេជ្ជបណ្ឌិត ង៉ូវ កាង តំណាងក្រសួងសុខាភិបាល ប្រធាន

២-លោកស្រី ហាវ ភីរម្យ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក

៣-លោកសាស្ត្រាចារ្យ ហេង សុទ្ធី តំណាងឥស្សរជនដែលមានចំណេះដឹង និងបទពិសោធន៍វិទ្យាសាស្រ្តសុខាភិបាល សមាជិក

៤-លោកវេជ្ជបណ្ឌិត ស៊ូ សុីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ សមាជិក។ 

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រី គ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖