ភ្នំពេញ៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម។
ជនត្រូវចោទឈ្មោះ YANG DEQIANG ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចិន ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន៤គីឡូក្រាមប្រភេទកេតតាមីន។
ជនត្រូវចោទត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ រួចកម្លាំងបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ រ៉ារ៉ា