ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឌកម្ពុជា នៅតែបង្ហាញមោទនភាពចំពោះសុខដុមនីយកម្មខាងសាសនានៅកម្ពុជាក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលហើយសម្តេចនៅតែរំលឹកថា ដូចដែលសម្តេចធ្លាប់បាននិយាយច្រើនដងហើយថា ការប្រកាន់យកគោរពសាសនាខុសៗនៅកម្ពុជាមិនមែនជាឧបសគ្គសម្រាប់ការកសាងប្រទេសជាតិឡើយ។
សម្តេចតេជោ ហ៊ុនសែន ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧មករានេះ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បន្តថា , កម្ពុជាកាន់តែមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរដែលមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ សម្ដេច បានបន្ថែមថា បណ្តាប្រទេសជាច្រើនបានកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារបង្ករការងាយស្រួលដល់ប្រជាជនគ្រប់សាសនា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា, ៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបាននូវការគាំពារ ធានានិងលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង ការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នានៃជំនឿ សាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាកាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ ដែលនេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរដែលបណ្តាលប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់បញ្ជាក់ថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហការល្អជាមួយស្ថាប័នអង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធដែលធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនា៕
ដោយ ៖ សិលា