ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីម្សិលមិញនេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។
ក្នុងប្រតិបត្តិការនោះ មានចំនួន ០២គោលដៅមានដូចខាងក្រោម៖
គោលដៅទី០១៖ ចំណុចផ្លូវលេខ 59 B ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបងលើរថយន្តចំនួន ២៥៥គ្រឿង មនុស្ស ៥១៥នាក់ ស្រី ២១៥នាក់ ក្នុងនោះមាន៖
-រថយន្តធុនធំ ចំនួន ១១០គ្រឿង មនុស្ស ១៩៥នាក់ ស្រី ៧៥នាក់។
-រថយន្តធុនតូចចំនួន ១៤៥គ្រឿង មនុស្ស ៣២០នាក់ ស្រី ១៤០នាក់ និងម៉ូតូចំនួន ៦៣គ្រឿង មនុស្ស ១១៥នាក់ ស្រី ៧៥នាក់។
គោលដៅទី០២៖ ផ្លូវលេខ57B ក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១៣និង០០នាទីរសៀល រថយន្តចំនួន ១១៥គ្រឿង មនុស្ស ៣២០នាក់ ស្រី ១៩៥នាក់ និងម៉ូតូ ៩៥គ្រឿង មនុស្ស ១២០នាក់ ស្រី ៦៥នាក់ ក្នុងនោះមាន៖
-រថយន្តធុនធំ ចំនួន ៤២គ្រឿង មនុស្ស ១៦៥នាក់ ស្រី៦៣នាក់។
-រថយន្តធុនតូចចំនួន ៧៣គ្រឿង មនុស្ស ១៥៥នាក់ស្រី ១៣២នាក់។
ជាលទ្ធផលសរុបទាំង០២គោលដៅ ៖ រថយន្តចំនួន៣៧០គ្រឿង មនុស្ស ៨៣០នាក់ ស្រី ៤១០នាក់ និងម៉ូតូសរុប ១៥៨គ្រឿង មនុស្ស ២៣០នាក់ស្រី ១៤០នាក់។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ (ជនជាតិថៃចំនួន ០១នាក់ ភេទប្រុស) មុខរបរ ជាអ្នកស៊ីឈ្នួលបើកបររថយន្ត មានផ្ទុកសារធាតុញៀនដែលបំពានត្រង់ មាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន) ១.ឈ្មោះ ចំប៉ាថង វីតថាយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ (ថៃ) ទីលំនៅភូមិទេពនិមិត្ត ឃុំខ្លងយ៉ៃ ស្រុកពងណាំរ៉ន ខេត្តចន្ទបូរី ប្រទេសថៃ ២.ឈ្មោះ ហេង ភីរស់ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ៣.ឈ្មោះ ខាន់ ភីន ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិ.ឃុំទួលល្វា ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និង៥.ឈ្មោះ ហុស សល់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ.ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានដកហូតរថយន្ត ៥គ្រឿង និងទូរស័ព្ទដៃ ៥គ្រឿង។
បច្ចុប្បន្នករណីនេះ ចំពោះរថយន្តប្រគល់ជូនម្ចាស់ដើមវិញចំណែកឯអ្នកទាំង៥ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី