ខេត្តកំពត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកឈូក សហការជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនយ៉យ ឃាត់ខ្លួនមុខសញ្ញា ០១នាក់ ពីបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។
ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើស កាលពីរសៀលថ្ងៃទី២៦ខែមករា ឆ្នាំ២០២៣ម្សិលមិញ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកឈូក សហការជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនយ៉យ បានធ្វើការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនមុខសញ្ញាបានចំនួន ០១នាក់ នៅភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ។
ជនសង្ស័យឈ្មោះ លី ឆវ័ន្ត ហៅ អាឆីត ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្ននៅភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។
*វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់
-ទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ