ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តនៅខណ្ឌពោធិ៍សែនជ័យទៅជាប់ខ្នោះសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចរថយន្តម៉ាកmoning មួយគ្រឿងនៅភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣ទាបភ្លឺ​ ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ ហេីយព្យាយាមបេីកគេចខ្លួនតែត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់បានកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ នៅភូមិពុទ្រា​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ 

ជនសង្ស័យឈ្មោះ ឯម​ ហុងគ្រី​ ភេទប្រុសអាយុ៣៦ឆ្នាំ​  មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅសង្កាត់ព្រែកកំពិស។ 

ចំណែកជនរងគ្រោះឈ្មោះ ងិន​ ដាលីន​ ភេទស្រីអាយុ៣៧ឆ្នាំ​ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣ ​ខណ្ឌពោធិ៍សែនជ័យ​។ 

រថយន្តដែលជនសង្ស័យលួចនៅម៉ាកmoning ពណ៌ត្រួយចេក​ ពាក់ស្លាកលេខភ្នំពេញ2AW 0385 ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានទុករថយន្តដូចសព្វមួយដងនៅមុខផ្ទះលុះព្រឹកឡេីងក៏បាត់មិនឃេីញទេីបរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ 

ជនរងគ្រោះបានបន្តថាដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធGPSទេីបកម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវឃេីញលោតនៅគោលដៅក្នុងទឹកដីខេត្តកំពង់ស្ពឺទេីបទាក់ទងទៅកម្លាំងស​មត្ថកិច្ចខេត្តដេីម្បីឱ្យស្ទាក់។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីតាមរកឃេីញរថយន្តជនរងគ្រោះដែលជនសង្ស័យកំពុងបេីកពេលនោះកម្លាំងសមត្ថកិច្ចព្យាយាមស្ទាក់ឱ្យឈប់តែជនសង្ស័យនៅតែបន្តព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចភូមិពុទ្រា​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ទេីបកម្លាំងសមត្ថកិច្ចនិងប្រជាការពារនាំគ្នាយកគោយន្តបិទផ្លូវទេីបឃាត់បានតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់​ ចំណែករថយន្តរង់ចាំជនរងគ្រោះយកឯកសារមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖