ភ្នំពេញ ៖ យោងតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។
– លិខិតេលេខ ០៥៦ សនប ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រីទាំងអស់មេត្តាជ្រាបថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣០០នាក់ ដូចខាងក្រោម៖
១. គណនេយ្យ-រដ្ឋបាល ចំនួន ២០ នាក់
២. គណនេយ្យ (ផ្នែកសេវា) ចំនួន ២០ នាក់
៣. ក្រុមពិធីការ ចំនួន ១៥ នាក់
៤. កម្មករលីសែង ចំនួន ២០ នាក់
៥. អ្នកសំអាតចំនួន ៦០ នាក់
៦. ផ្នែកព័ត៌មានវិទ្យាចំនួន ៣០ នាក់
៧. ផ្នែករថយន្តគិលានសង្គ្រោះ ចំនួន ៥០ នាក់
៨. ក្រុមថែសួន ចំនួន ២០ នាក់
៩. រោងជាង ចំនួន ១០ នាក់
១០. ផ្នែកបោកគក់ ចំនួន ៣០ នាក់
១១. អ្នកបើកបរ ចំនួន ២០ នាក់
១២. អ្នកកាន់ឡដុតសំរាម ចំនួន ០៥ នាក់
-លក្ខខណ្ឌជ្រើសរើស៖
១. គណនេយ្យ-រដ្ឋបាល និងពិធីការ
– សញ្ញាបត្រចាប់ពី ទុតិយភូមិឡើងទៅ
– ចេះភាសាអង់គ្លេស កុំព្យូទ័រ អាចប្រើការបាន
២. ផ្នែកព័ត៌មានវិទ្យា
– សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
៣. ក្រៅអំពីជំនាញខាងលើ
– ចេះអាន និងសរសេរភាសាខ្មែរ
គ្រប់បេក្ខជន-បេក្ខនារីត្រូវមាន៖
– អាយុចាប់ពី ១៨ឆ្នាំឡើងទៅ
– សញ្ជាតិខ្មែរ មានសុខភាព និងកាយសម្បទាមាំមួន
– ស្មោះត្រង់ រួសរាយរាក់ទាក់ និងមានការតាំងចិត្តខ្ពស់ក្នុងការងារ
– គោរព និងអនុវត្តន៍តាមការចាត់តាំងរបស់មន្ទីរពេទ្យ។
ការជ្រើសរើសត្រូវធ្វើឡើងតាមការកំណត់របស់ គណៈកម្មការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដោយត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ និងផ្សេងៗទៀត តាមការចាំបាច់។
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកយកពាក្យស្នើសុំចូលបមើ្រ ការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀងរាល់ម៉ោងធ្វើការ(០៨:០០នាទី-១១:៣០នាទី, ១៣:៣០នាទី-១៦:៣០នាទី) ឬអាចព្រីនឯកសារពី QR Code ផ្លូវការរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពដូចខាងក្រោម ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រទី១០ខែកុម្ភៈ ឆ្នាំ២០២៣វេលាម៉ោង១៦:៣០នាទី ៕
ដោយ ៖ សិលា