ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត ( ខារ៉ាអូខេ បៀហ្កាឌិន អ្នករត់តុ )

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត ( ខារ៉ាអូខេ បៀហ្កាឌិន អ្នករត់តុ ) នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា, ៖ សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត ( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ ប.ស.ស ដល់ពួកគេផងដែរ – មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ គ្រប់យ៉ាងបញ្ហាផ្សេងៗដែលកើតមាននៅក្នុងសង្គម ដើម្បីអោយមានតម្លាភាព យុត្តិធម៌សង្គម មានភាពស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ សម្រាប់ការមានសិទ្ធិរស់រៀនមានជីវិត ។ 

សម្តេចតេជោ ហ៊ុនសែន ត្រូវបានប្រជាពលរដ្ឋ ទទួលស្គាល់ បិតាសន្តិភាព រហូតដល់មានលើកឡើងថា, • អរគុណសន្តិភាព

• អរគុណនយោបាយឈ្នះ ឈ្នះ

• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ 

ថ្ងៃនេះផងដែរសម្តេចបានបង្ហោះថា, ៩៦ថ្ងៃរាប់ថយក្រោយ(96 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា 

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៩៦ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

#96DaysCountdown

#32ndSEAGames #SEAGames 

#12thASEANParaGames #ASEANParaGames

#កម្ពុជា #Cambodia ៕

ដោយ : សហការី


ចែករំលែក៖