ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ ៨នាក់ ក្រោយធ្វើសកម្មភាពកាប់លើសិស្សសាលាឱ្យរបួសធ្ងន់ ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣វេលាម៉ោង១៤:៣០នាទី នៅចំណុចផ្លូវបេតុង ភូមិទួលពពែ សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ចំនួន ៨នាក់ ក្នុងចំណោម១២នាក់ ដែលបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ កាប់ជនរងគ្រោះឱ្យរបួសធ្ងន់ ២នាក់ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ៖ -ជនរងគ្រោះទី១ ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស អាយុ ១៦ឆ្នាំ ខ្មែរអ៊ិស្លាម មុខរបរសិស្សស្នាក់នៅផ្ទះលេខ៣០៣៣ ក្រុមទី៧ភូមិ ក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់)ទូរស័ព្ទ០៩៦ ៥៥៨ ៣៤០៦។

-ជនរងគ្រោះទី២ ឈ្មោះ រី ណារុន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ក សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល) ។

លោកហ៊ាង ថារ៉េត បានបន្តទៀតថា ៖ មុនពេលកេីតហេតុថ្ងៃ ខែ ឆ្នាំខាងលើ វេលាម៉ោង១៣:៣០នាទី ជនរងគ្រោះធ្វេីដំណេីរពីសាលាវិទ្យាល័យឬស្សីកែវ ចំនួន២ម៉ូតូ មានគ្នា៤នាក់ ដេីម្បីទៅផ្សារអ៊ីអន២ ដោយធ្វើដំណើរតាមផ្លូវបេតុង បត់ទៅផ្លូវ១៨០០ ទល់មុខការ៉ាស់ឡាន ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ក៏មាន ជនបង្កជិះម៉ូតូ៦គ្រឿង តាមពីក្រោយជនរងគ្រោះ ដោយជនរងគ្រោះពុំដឹងខ្លួន លុះដល់ចំណុចកេីតហេតុខាងលេី ជនសង្ស័យមានគ្នា ១២នាក់ បានស្ទាក់ជនរងគ្រោះ រួចហេីយធ្វេីសកម្មភាពកាប់លើជនរងគ្រោះ បណ្ដាលឱ្យរបួសខ្នងខាងឆ្វេងដល់ឆ្អឹង ដេរ៥ថ្នេរ (របួសធ្ងន់ម្នាក់) នឹង រងរបួសស្រាល ម្នាក់ ។ លុះដល់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង២២:០០នាទី កម្លាំងខណ្ឌ ប៉ុស្តិ៍ ចុះស្រាវជ្រាវ ឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន០៨ នាក់ក្នុងចំណោម បក្សពួក១២នាក់ រួមមាន៖

១ -ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ឫស្សីកែវ ភ្នុំពេញ។

 ២ -ឈ្មោះ តុង ម៉េងលី ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

 ៣ – ឈ្មោះ ម៉ៅហឿន មិថុនា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅមិនពិតប្រាក។

 ៤ -ឈ្មោះ ហុក សុធារិទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ ទួលសង្កែ២ ឫស្សីកែវ ភ្នំពេញ។

 ៥ -ឈ្មោះ ហួត ចាន់តារាពេជ្រ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅបន្ទ់ជួល ផ្លូវ១០៣ ក្រុម៧ សង្កាត់ទួលសង្កែ២ ឫស្សីកែវ។

 ៦ -ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស អាយុ១៤ ស្នាកនៅផ្លូវ រថភ្លេីង សង្កាត់បឹងកក់ទី១ ខណ្ឌដូនពេញ ភ្នំពេញ។

 ៧ -ឈ្មោះ សុគន្ធ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ឫស្សីកែវ ភ្នំពេញ។

 ៨ -ទឹម បញ្ញា ភេទប្រុុស អាយុ ១៥ឆ្នាំ ស្នាក់នៅផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ឫស្សីកែវ ភ្នំពេញ ។

ចំណែកជនដៃដល់ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៥ឆ្នាំ ជនដៃដល់កាន់កាំបិតកាប់ជនរងគ្រោះ។

 ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ កាន់កាំបិទកាប់ម៉ូតូជនរងគ្រោះ និងឈ្មោះ ម៉ៅ ហឿនមិថុនា ភេទប្រុស អាយុ១៥ឆ្នាំ កាន់កាំបិតបុ័ងតោកាប់ម៉ូតូជនរងគ្រោះ ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១ -កាំបិតបុ័ងតោចំនួន ០២ និងម៉ូតូ០២ គ្រឿង -មួយគ្រឿងម៉ាកស្មាក់វី (smak v) ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១IT-1915 និងមួយគ្រឿងទៀត ម៉ាកស្កូពី (scoops) ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 1W-0883 ៕

 ចំពោះមុខកំលាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖