ព័ត៌មានទាន់ហេតុការណ៍៖

អង្គមហាសន្និបាតសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត

ចែករំលែក៖

ភ្នំពេញ ៖ សូមរម្លឹកថា, មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ (២៨-២៩ ខែមករា ឆ្នាំ២០២៣) បានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់បំផុត កាលពីម្សិលមុិញ ដោយមានសមាជិកចូលរួមសរុបចំនួន ៣៥៥៨រូប ដែលអញ្ជើញមកពីគ្រប់ស្ថាប័នថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមការងារដឹកនាំចុះជួយរាជធានីខេត្ត និងអង្គការមហាជនរបស់គណបក្ស។

សូមបញ្ជាក់ថា,  ជាលទ្ធផល អង្គមហាសន្និបាតសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ 

គណបក្សនឹងបន្តដឹកនាំប្រទេស ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ និងបន្តរក្សាលំនឹងសេដ្ឋកិច្ចដែលកំពុងបន្តភាពខ្លាំងរបស់ខ្លួនជាសារវន្ត ដែលតាមការរំពឹងទុកអាចនឹងកើនដល់ ៥,៦ ភាគរយ ក្នុងឆ្នាំ២០២៣។ មហាសន្និបាតដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្ត៥ចំនុច និងគោលនយោបាយធំៗជាអទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។ 

ជាចុងក្រោយមហាសន្និបាតសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យុត្តិធម៍ ការគំាទ្រាំ និងការជឿជាក់មកលើគណបក្សរយៈពេល៤៤ឆ្នាំំកន្លងមក ដែលធ្វើឲ្យគណបក្សមានលទ្ធភាពបម្រើជាតិមាតុភូមិប្រកបដោយជោគជ័យ។

គណបក្សប្រជាជនកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយៗបន្តទៀត។ សូមជូនពរបងប្អូនប្រជាជនកម្ពុជាទាំំងអស់ទទួលបាននូវពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

គណបក្សប្រជាជន បង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖