ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លើយតបទៅម្ចាស់គណនី កែវ រ៉ាវី ៖ យើងសោកស្ដាយចំពោះមតិរបស់លោក ដែលហាក់ដូចជាឆោតល្ងង់ និងអគតិទាំងងងឹតងងុល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជាទូទៅអាជ្ញាធរ ពុំដែលបានធ្វើការហាមឃាត់ ចំពោះបងប្អូនដែលរកស៊ីរែកមឹក បង្គារអាំងលក់នោះទេ ប៉ុន្ដែអាជ្ញាធរ តែងចុះក្រើនរំលឹក និងណែនាំជាច្រើនលើកច្រើនសារ អំពីការចូលរួមថែរក្សាអនាម័យ ភាពស្អាត បរិស្ថានស្អាត ដើម្បីឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ដកាន់តែច្រើន នៅពេលនោះហើយ ដែលមុខរបររបស់ពួកគាត់ កាន់តែអាចរកស៊ី រកប្រាក់ចំណូលបាន សរុបជារួមការចូលរួមរបស់ពួកគាត់ គឺដើម្បីមុខរបរ ផលប្រយោជន៍សម្រាប់ពួកគាត់ប៉ុណ្ណោះ។នេះជាការលើកឡើងរបស់ផេក (ប្រជាជន ខេត្តព្រះសីហនុ) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ បន្ទាប់ពីផេកនេះ តែងបង្ហោះ នូវទស្សនៈអប់រំ ការចូលរួមសម្អាត ទីក្រុង ហើយជាផេក ច្រើនរិះគន់ស្ថាបនា។ 

ផេក(ប្រជាជន ខេត្តព្រះសីហនុ) បានបន្តថា, ឃើញដូចក្នុងរូបជាប់ស្ដែង គាត់ទម្លាក់កំទេចធ្យូង កាកសំណល់ នៅលើឆ្នេរខ្សាច់ នៅកន្លែងដែលភ្ញៀវទេសចរណ៍តែងអង្គុយ គេងលេង តើជារឿងល្អទេ តើមានផលប៉ះពាល់ទេ តើបងប្អូនអាចទៅអង្គុយលេងបានទេ ។

អាជ្ញាធរ មន្រ្ដីរដ្ឋបាលក្រុង ស្រុក តែងចុះជាប់ជាប្រចាំ ដើម្បីពិនិត្យ និងចុះក្រើនរំលឹកណែនាំគ្រប់ភាគីពាក់ព័ន្ធ អាជីវករ អ្នករកស៊ី ភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាត ដើម្បីទាំងសោភ័ណភាព និងភាពស្អាតនៅកន្លែងដែលបងប្អូនចង់ទៅលេងកំសាន្ដ បើយើងចង់បានកន្លែងស្អាត បរិយាកាសល្អ គឺកើតចេញពីការចូលរួមទាំងអស់គ្នា ៕


ដោយ ៖ សហការី


ចែករំលែក៖