ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ឱ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ ពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ។
បើតាមការបញ្ជាក់របស់ម្ចាស់ទូកឈ្មោះ ធិន យឿន ភេទ ប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។
ករណីលិចទូកខាងលេីនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលឱ្យលិចតែម្តង ។
បច្ចុប្បន្ន លោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសមត្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់និងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឱ្យអស់ពីលទ្ធភាព៕
ដោយ៖ សូរិយា