ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកនិងតំបន់អាស៊ាន

ចែករំលែក៖

នៅទូទាំងពិភពលោក រដ្ឋធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម (UAE) ត្រូវបានផ្តល់កិត្តិយសជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយទទួលបាន 88.8 ពិន្ទុ។ តាមពីក្រោយដោយរដ្ឋធានី Doha របស់ប្រទេសកាតារ(85.5 ពិន្ទុ) និងទីក្រុងតៃប៉ិ (ប្រទេសចិន) ដែលមាន 84.9 ពិន្ទុ។
គេហទំព័រ Numbeo បានដាក់ចំណាត់ថ្នាក់ទីក្រុងដែលមានសុវត្ថិភាពបំផុតនៅតំបន់អាស៊ាន ក្នុងនោះ ទីក្រុងឈៀងម៉ៃក្នុងប្រទេសថៃគឺជាទីក្រុងដែលមានសុវត្ថិភាពបំផុត។
តាមគេហទំព័រ Numbeo គឺជាគេហទំព័រដែលមានឯកទេសក្នុងការវាយតម្លៃគុណភាពនៃជីវិតនៅក្នុងទីក្រុងនានាជុំវិញពិភពលោក រួមទាំងចំណាត់ថ្នាក់នៃ “ទីក្រុងដែលមានសុវត្ថិភាព” ផងដែរ។ គេហទំព័រនេះអះអាងថា ជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ពិភពលោក ដែលផ្តល់សន្ទស្សន៍លើលំនៅឋាន អត្រាឧក្រិដ្ឋកម្ម ការថែទាំសុខភាព ការដឹកជញ្ជូន និងតម្លៃនៃការរស់នៅរាប់រយទីក្រុង។
កាលពីថ្ងៃទី ២៩ ខែមករា កាសែត Bangkok Post របស់ប្រទេសថៃបានដកស្រង់ពីចំណាត់ថ្នាក់សុវត្ថិភាពទីក្រុងក្នុងឆ្នាំ 2023 ដោយនិយាយថា ទីក្រុងឈៀងម៉ៃគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទំព័រនេះកំណត់ “សុវត្ថិភាព” ថា “អាចដើរដោយសុវត្ថិភាពតែម្នាក់ឯងក្នុងពេលថ្ងៃ និងពេលយប់”។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យបែបនេះ ឈៀងម៉ៃ ទទួលបាន 75.5 ពិន្ទុ ដែលជាចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍។ តាមពីក្រោយដោយទីក្រុង Davao នៃប្រទេសហ្វីលីពីន (៧២.៤ពិន្ទុ) និងសិង្ហបុរី(៧០.៨ពិន្ទុ)។
រាជធានីបាងកករបស់ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី 170 សម្រាប់ទីក្រុងទាំងឡាយនៅលើពិភពលោក និងទី៧នៅអាស៊ីអាគ្នេយ៍ដែលមាន 59.5 ពិន្ទុ។ លទ្ធផលនេះធ្វើឲ្យមន្ត្រីថៃសប្បាយចិត្តយ៉ាងខ្លាំង នេះបើតាមកាសែត Bangkok Post។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការដោះស្រាយឧក្រិដ្ឋកម្ម ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការពង្រឹងទំនុកចិត្តរបស់ជនបរទេស។
ក្នុងចំណាត់ថ្នាក់នេះផងដែរ ទីក្រុងហាណូយរបស់វៀតណាមទទួលបាន ៦២ពិន្ទុ ជាប់ចំណាត់ថ្នាក់ទី ១៤៥ លើពិភពលោក និងលេខ ៥ នៅអាស៊ីអាគ្នេយ៍ ខណៈដែលទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងតំបន់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Thaiairways)


ចែករំលែក៖