ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភំ្នពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកេវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧​ និង៣០នាទី ត្រុងចំនុចផ្លូវលេខ៥ ក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ព្រិច សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពុងចាម មុខរបរ សិស្ស។   

ដកហូតសម្ភារៈរួមមាន ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ១៣ កញ្ចប់, ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក iPhone 12 Pro mex ពណ៍ ខៀវ, ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៍ខ្មៅ ពាក់ស្កាកលេខ ភ្នំពេញ 1CT-4096។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖