ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំគណៈកម្មការសម្របសម្រួលករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្កា ព្រៃរបស់រដ្ឋបាលព្រៃ ឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកហម ហឿង អភិបាលរង លោកស្រី ហែន ដានី អភិបាលរងស្រុក លោក ខៀ នចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក លោក ម៉ៅ ពុទ្ធី ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយ៍កម្មសំណង់និងភូមិបាលស្រុកលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានលោកស្រីមេឃុំអណ្ដូងត្របែក លោកស្រីមេឃុំត្រស់និងសមត្ថកិច្ចដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងជាប្រធានគណៈកម្មការសម្របសម្រួលបានជំរុញដល់ ក្រុមការងារដែលទើបប្រកាសត្រូវចុះធ្វើការស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងករណីបង្កឱ្យមានប្រជាពលរដ្ឋចូលរុករានកាប់ឆ្កា ព្រៃរបស់រដ្ឋបាលព្រៃឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
លោកបន្តថាជាពិសេសចុះធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដោយសន្តិវិធីនិងផ្សព្វផ្សាយគោលការណ៍ច្បាប់ដែលពាក់ព័ន្ធនិងដីរដ្ឋបាលព្រៃឈើឱ្យគាត់បានយល់ច្បាស់និងហៅអ្នកដែលនៅពីក្រោយខ្នងនិងអ្នកដែលជំរុញដល់ប្រជាពលរដ្ឋឱ្យចូលរួមរុករានកាប់ឆ្កាព្រៃរបស់រដ្ឋបាលព្រៃឈើរដ្ឋមកធ្វើកិច្ចសន្យាណែនាំផងដែរ ៕
ដោយ៖ សុថាន