ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាម្នាក់សង្ស័យមានវិបត្តិស្នេហាបានលោតពីជាន់ទី៤ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ផ្អើលទាំងយប់

ចែករំលែក៖

 ខេត្តស្វាយរៀង៖ មានបុរសជនជាតិវៀតណាមម្នាក់សង្ស័យមានវិបត្តិស្នេហាបានលោតពីជាន់ទី៤ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ផ្អើលដល់បុគ្គលិកសន្តិសុខនិងរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាំងយប់ ។

     ហេតុកាណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ត្រាន់ ទាន់អាន់ (TRAN TUAN ANH)  អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាន់លិខិតឆ្លងដែនលេខ  C9887002  ។

   ប្រភពបន្តថា នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង ៦:១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយបានរាយការណ៍មកសមត្ថកិច្ចថាមានករណីមនុស្សលោតពីលើជាន់ទី៤ បន្ទប់លេខ ៥៦៥២ អគារ៥ តំបន់៣ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ បណ្តាលឱ្យស្លាប់។

    ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល និងលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង  បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យលើសាកសព។

    តាមការសន្និដ្ឋាន៖ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូយើងអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយលោតពីលើអគារ៥ តំបន់៣ ក្នុងបរិវេណកាស៊ីណូម៉ុកបាយប្រាកដមែនដោយសារ( វិបត្តិស្នេហា)និងធ្វើតេស្តទឹកមូត្រគឺមានសារធាតុញៀនវិជ្ជមាន(+) ។

    បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

ដោយ៖ សុថាន


ចែករំលែក៖