ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ អំពើអសីលធម៌ គ្មានវិជ្ជាជីវៈ ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈបណ្ដាញព័ត៌មានសង្គម កងរាជអាវុធហត្ថបានឃើញមានការបង្ហោះ ការចែករំលែក ការផ្តល់មតិជាច្រើន ទៅលើរូបភាពមួយសន្លឹកហើយបានសរសេរថា “តេស្តសុខភាពចូលអាវុធហត្ថ”។

ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា រូបភាព១សន្លឹកនេះ មិនមែនជាសកម្មភាពពិនិត្យកាយសម្បទារបស់គ្រូពេទ្យកងរាជអាវុធហត្ថ នៅពេលពិនិត្យបេក្ខជននោះទេ។ ជាការពិត ការជ្រើសរើសចូលបម្រើក្នុងកងរាជអាវុធហត្ថ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់ ក្នុងនោះក៏មានការពិនិត្យកាយសម្បទាផងដែរ។

ប៉ុន្តែក្នុងអំឡុងពេលពិនិត្យមិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងថតរូបទេ រីឯការពិនិត្យ គឺរក្សាបានក្រមសីលធម៌ វិជ្ជាជីវៈ។

ខ្ញុំបាទសូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបជាព័ត៌មានច្បាស់លាស់ពិត ៕

ដោយ ៖ សិលា


ចែករំលែក៖