ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជា ភរិយារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលមរណភាពកាលពីថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖