ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដោយថ្នាក់ដឹកនាំនាយទាហានមួយចំនួន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ភរិយាឯកឧត្តម តាន់ បញ្ញាវុធ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់ទី១ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំនាយទាហាន បានសម្តែងសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ ជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម តាន់ បញ្ញាវុធ ក្រុមគ្រួសារ និងបានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា