ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវករណីហិង្សា ធ្វើសកម្មភាពវាយយកម៉ូតូពីអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ក្នុងពេលយប់ បាន១០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចបកស្បែកក្រុមទំនើង ដោយធ្វើការស្រាវជ្រាវករណីហិង្សាធ្វើសកម្មភាពវាយយកម៉ូតូពីអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ក្នុងពេលយប់។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងនគរបាលបានចុះស្រាវជ្រាវស៊ើបអង្កេតក្នុងករណីហឹង្សាដោយចេតនា និងករណីលួចមានស្ថានទម្ងន់ទោស(ស្ទាក់វាយប្លន់យកម៉ូតូ)។ 

ជាក់ស្តែងសមត្ថកិច្ចបានឃាត់មុខសញ្ញាសង្ស័យបានចំនួន១០នាក់ក្នុងនោះមានស្រី០២នាក់ :

១.ឈ្មោះភន ភី ភេទប្រុស អាយុ២០ឆ្នាំ,

២.ឈ្មោះរឿន រស្មី (ហៅង៉ោល)ភេទប្រុស អាយុ១៥ឆ្នាំ,

៣.ឈ្មោះវី វ៉េង (ហៅញ៉ាញ)ភេទប្រុស អាយុ១៨ឆ្នាំ,

៤.ឈ្មោះវ៉ាន់ រតនា(ហៅវ៉េវ) ភេទប្រុស អាយុ១៧ ឆ្នាំ,

៥.ឈ្មោះរុន ភត្រា (ហៅពែក) ភេទប្រុស អាយុ២០ឆ្នាំ,

៦.ឈ្មោះយ៉ាន ឌឿន (ហៅនិល)ភេទប្រុស អាយុ២០ឆ្នាំ,

៧.ឈ្មោះមាន សុជីន (ហៅជីន)ភេទប្រុស អាយុ២២ឆ្នាំ,

៨.ឈ្មោះហួ ហ័ង ភេទប្រុស អាយុ២៣ឆ្នាំ, 

៩.ឈ្មោះសូត្រ រចនី ភេទស្រី អាយុ១៥ឆ្នាំ,

១០.ឈ្មោះចាន់ថន ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះបានធ្វើសកម្មភាពស្ទាក់វាយអ្នកធ្វើដំណើរនិងវាយយកម៉ូតូពីប្រជាពលរដ្ឋចំនួន២ទីតាំងក្នុងយប់តែមួយ ក្នុងភូមិសាស្រ្តស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖