ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់កងកម្លាំងទាំងអស់ត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឱ្យបានខ្ជាប់ខ្ជួន ដើម្បីកិត្តិយសរបស់នគរបាលជាតិ។
ជាក់ស្ដែងក្នុងពិធីគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពជានោះ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ៨៤៥នាក់ ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឱ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឱ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ កិត្តិយសរបស់នគរបាលជាតិ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញនេះ លោកឧត្តមសេនីយ៍ឯក សថេត ក៏បានណែនាំឱ្យ គ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបម្រេីសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវតែទទួលទូរសព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់ ។
លោកស្នងការ បានបញ្ជាក់បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋ ថតទុកលេខទូរសព្ទរបស់សមត្ថកិច្ច ទៅតាមខណ្ឌ ប៉ុស្តិ៍ ដែលបងប្អូនរស់នៅ ងាយស្រួលដេីម្បីទាក់ទងពេលមានបញ្ហាផ្សេងៗកេីតមានឡេីង៖
១. លេខប្រចាំបញ្ជា ២៤ម លេី ២៤ម៉ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
២. លេខទូរសព្ទរបស់លោក លោកស្រីស្នងការរង ទទួលដឹកនាំតាមអធិការនគរបាលខណ្ឌទាំង១៤។
៣. លេខទូរសព្ទលោកអធិការនគរបាលខណ្ឌទាំង ១៤ ។
៤. លេខប្រចាំបញ្ជា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥។
៥. លេខប្រចាំបញ្ជា អន្តរាគមន៍ និងសង្គ្រោះផ្នែកអគ្គីភ័យ៕
ដោយ៖សហការី