ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៨៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៣៥​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៨៦​នាក់​(​ស្រី​៧​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៣៥​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ ។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​!​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៨៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​ ១៧​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១៣​ករណី​ ឃាត់​មនុស្ស​ ២៤​នាក់​(​ស្រី​ ៤​នាក់​)​ ,ចាត់ចែង​ សម្រួល​ ១​ករណី​ ឃាត់​មនុស្ស​ ១​នាក់​ ,ប្រើប្រាស់​ ១២​ករណី​ ឃាត់​មនុស្ស​ ៤៤​នាក់​(​ស្រី​ ២​នាក់​)​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ រួម​មាន៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​ ១១៨១,៥១​ក្រាម​ និង​១៦​កញ្ចប់​តូច​។​ ​ហេ​រ៉ូ​អី​ន​(Heroine)​ ស្មេីនិង​​ ១០៤,៣៦​ក្រាម​។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាល​​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ចំនួន​ ៣អង្គភាព​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១៤​នាក់​ ចាប់​យក​Ice​ ៦,១៩​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ចាត់ចែង​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤,៤៨​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១១​ករណី​ ឃាត់​ ២២​នាក់​ ស្រី​ ៣​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ១៣​នាក់​ ស្រី​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១១,៤២​ក្រាម​។​ 

៥​ /​ រតនគិរី​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ៤​នាក់​ ចាប់​យក​Ice​ ១២​កញ្ចប់​តូច​។​ 

៦​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១២​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៧​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៤​កញ្ចប់​តូច​។​

ដោយឡែក​​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ០​នាក់​ ចាប់​យក​Ice​ ១០០០,០​ក្រាម​។​ 

៣​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៥៩,១៦​ក្រាម​ និង​Heroine​ ១០៤,៣៦​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖