ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកJeep បុកគ្នាជាមួយរថយន្តFord នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង បានជ្រុលទៅបុកជាមួយរថយន្ត Ford នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុកាណ៍រនេះកើតឡើងកាលពីវេលាម៉ោង ១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BR-6500មានបុរសជនជាតិចិនម្នាក់ទៀតរួមដំណើរជាមួយ ដោយបើកតាមបណ្ដោយផ្លូវលេខ២០០ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-9653 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើងចំពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្ត Ford Ranger រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តJeep ខូចខាតបន្តិចបន្តួច។

    ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង រួចប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖