ការធ្វើដំណើរតាមផ្លូវដែកឬផ្លូវអាកាសនៅប្រទេសបារាំងកាលពីថ្ងៃទី៧ ខែកុម្ភៈ មានការលំបាកដោយសារតែការធ្វើកូដកម្មទូទាំងប្រទេស។
យោងតាមសារព័ត៌មាន Reuters សេវាផ្លូវដែកនិងផ្លូវអាកាសរបស់ប្រទេសបារាំងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃ៧ខែកុម្ភៈ ដោយសារការធ្វើកូដកម្មទូទាំងប្រទេសប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍។ ព័ត៌មាននេះត្រូវបានផ្តល់ដោយអាជ្ញាធរផ្លូវដែកជាតិ និងអាកាសចរណ៍ស៊ីវិលក្នុងប្រទេសបារាំង។
ប្រតិបត្តិករផ្លូវដែក SNCF និយាយថា ប្រហែលពាក់កណ្តាលនៃសេវាកម្មផ្លូវដែកល្បឿនលឿនធម្មតានៅលើខ្សែក្នុងស្រុកកំពុងដំណើរការ ខណៈដែលមួយភាគបួននៃផ្លូវ Eurostar ទៅកាន់ទីក្រុងឡុងដ៍ត្រូវបានផ្អាក។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម្នាក់ បាននិយាយថា ការពន្យារពេលនិងការរំខានអាចកើតឡើងនៅព្រលានយន្តហោះ ទោះបីជាវានៅតែធានាបាននូវសេវាកម្មតិចតួចក៏ដោយ។ ពួកគេបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរចេញពីអាកាសយានដ្ឋាន Orly ចំនួន 20% នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ប្រទេសបារាំងបានប្រឈមមុខនឹងការធ្វើកូដកម្មទូទាំងប្រទេសចាប់តាំងពីរដ្ឋាភិបាលបានបង្ហាញផែនការកាលពីខែមុនដើម្បីដំឡើងអាយុសោធននិវត្តន៍ដល់៦៤ ឆ្នាំ (បន្ថែម 2 ឆ្នាំ) ជាមួយសហជីពតំណាងកម្មករ គ្រូបង្រៀន មន្ត្រីរាជការ និងអ្នកផ្សេងទៀតនៅក្នុងឧស្សាហកម្មថាមពល។ មនុស្សជាង 1.2 លាននាក់បានចូលរួមធ្វើកូដកម្មនៅថ្ងៃអង្គារ ដែលជាការកើនឡើងបន្តិចពីបាតុកម្មទូទាំងប្រទេសលើកដំបូងនៅថ្ងៃទី ១៩ ខែមករា៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)