ខេត្តសៀមរាប ៖ មិនមែនជារឿងកំប្លែងទេ នេះជាការពិត គឺ (ដំណឹងស្វែងរកម្ចាស់សត្វក្រពើ ១ក្បាលដែលជ្រុះធ្លាក់កណ្តាលផ្លូវ ដោយមិនដឹងថា ម្ចាស់ក្រពើនៅទីណាឡើយ ! ) ។
សូមបញ្ជាក់ថា, តិចច្រឡំថា លោកចិញ្ចឹមក្រពើ អីទៅ .. តាមពិតមានអ្នកចិត្តបុណ្យ សាងកុសល ជាមួយសត្វក្រពើ ក៏បានព្យាយាមជួយសង្គ្រោះសត្វក្រពើ ដើម្បីស្វែងរកម្ចាស់ មកយកទៅវិញតែប៉ុណ្ណោះ !!
សូមជម្រាបជូនថា, មានពុទ្ធបរិស័ទខេត្តសៀមរាប ធ្វើដំណើរ មកថ្វាយបង្គំ ព្រះអង្គធំ វត្តប្រាសាទរលំជ្រៃ តែជួបរឿងចម្លែក គាត់បានរើស ក្រពើមួយក្បាល ដែលជ្រុះធ្លាក់ចំកណ្តាលផ្លូវ ដោយមិនដឹងថា ម្ចាស់ក្រពើនៅទីណាឡើយ ។
ដោយមានចិត្តអាណិត ក្រពើពន់ពេក ខ្លាចឡានកិនស្លាប់ ឬខ្លាចម៉ូតូឡាន បើកលឿន គេចវេស នាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ហេតុដូចនេះ ទើបយកក្រពើ មកទុកក្នុងវត្ត ដើម្បីសុំអំពាវនាវ រកម្ចាស់ក្រពើដែលជ្រុះធ្លាក់ពីឡាន កាលពីពេលព្រឹក ថ្ងៃទី០៧ កុម្ភ: ២០២៣ វេលាប្រហែលម៉ោង ៥និង៣០ នាទីល្ងាច ឲ្យមកយកក្រពើ ទៅវិញផង។
សូមរម្លឹកថា, ក្រសួងបរិស្ថានបានបញ្ជាក់ថា, កម្ពុជាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត។
មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។
ដោយឡែកសត្វក្រពើ ដែលជ្រុះធ្លាក់កណ្តាលផ្លូវនេះ ជាសត្វក្រពើចិញ្ចឹម នៃមុខរបរ អ្នកខេត្តសៀមរាបតែប៉ុណ្ណោះ ហើយក៏សត្វសាហាវ ដែលមិនស្គាល់ច្បាស់ឡើយ ៕
ដោយ : សហការី