ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចាត់ឱ្យ​មន្រ្តី​ជំនាញ​ចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកម្សាន្ត និងខារ៉ាអូខេ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ នៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣​ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានេះ​ លោកស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ លោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យ បានដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

កម្លាំងចំណុះ​របស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង​ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​៕

ដោយ​៖ សហការី​


ចែករំលែក៖