ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែ​កន្ទុយ​បារី​បង្កជាអគ្គិភ័យ​ឆាបឆេះផ្ទះជួសជុលម៉ូតូមួយកន្លែងទាំងព្រឹក​នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យ​បានឆាបឆេះផ្ទះជួសជុលម៉ូតូមួយកន្លែង ដោយសារ​តែអ្នកជក់បារី​បោះ​កន្ទុយ​បារីក្បែរសំបកកង់ចាស់ៗទុកចោល​ទេីបបង្ក​ជា​អគ្គិភ័យ​ឆាបឆេះផ្ទះជួសជុលម៉ូតូ​តែម្តង។ ភ្លាមៗនោះ​ប្រជាពលរដ្ឋ​បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ឱ្យហៅរថយន្ត​ពន្លត់​អគ្គិភ័យ​ចុះជួយ​ធ្វើអន្តរាគមន៍​បាញ់ពន្លត់​ផងដែរ​។ 

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៨និង៣០នាទីព្រឹក​ ថ្ងៃសុក្រ​ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការបោះកន្ទុយបារីលើគំនរកង់ម៉ូតូចាស់ៗបង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះ​សម្ភារ សំបកកង់ចាស់ៗទុកចោលមួយចំនួន​ និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សូមជម្រាបថា​ នៅវេលាម៉ោង​ ៩និង០០​នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យ រាជធានីភ្នំពេញចំនួន​២គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើនឹង​ ៦ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រុមហ៊ុន​ OCIC ជ្រោយចង្វា ចំនួន​ ៥គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៤ឡាន​ ស្មេីនឹង​ ២៤ម៉ែត្រគូប​៕

ដោយ​៖សហការី​


ចែករំលែក៖