ភ្នំពេញ៖ យោងតាមរបាយការណ៍ផេកផ្លូវការរបស់អគ្គស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលស្រែខាងក្រោយរោងចក្រការ៉េម ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីផ្លោះរបងចូលក្នុងរោងចក្រ លួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅចំណុចរោងចក្រការ៉េម ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣, ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ និងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ រស់ ភារម្យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភស្តុតាងចាប់យក៖ កុំព្យួទ័រ (ឡេបថប) ម៉ាក DELL ចំនួន០៤គ្រឿង ពណ៌ ខ្មៅ ចំនួន០២គ្រឿង និងពណ៌ ទឹកប្រាក់ ចំនួន ០២គ្រឿង, កុំព្យួទ័រ(ឡេបថប) ម៉ាក ASUS ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ម៉ូនីទ័រ ម៉ាក SAMSUNG ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ម៉ូនីទ័រ ម៉ាក ACER ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ម៉ូនីទ័រ ម៉ាក DELL ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ឃីប៉ូត ពណ៌ ខ្មៅ ចំនួន០៣ និងម៉ូវ ចំនួន០៣, ស៊ី.ភី.យូ ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ខ្សែភ្លើង ពណ៌ ក្រហម និងពណ៌ ខ្មៅ មួយចំនួន។
ជនរងគ្រោះទី១ឈ្មោះ ចាន់ ជឿម ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាកេរ្តិ៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ អាវុធខ្លីម៉ាកNP២២ ចំនួន០១ដើម, គ្រាប់ចំនួន០៥គ្រាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក, អត្តសញ្ញាណបណ្ណកងយោធពលខេមរភូមិន្ទ ចំនួន ០១សន្លឹក, ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ទឹកសមុទ្រ ចំនួន០១ គ្រឿង, ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ខ្មៅ ចំនួន០១គ្រឿង។
ជនរងគ្រោះទី២ឈ្មោះ ហេន ប៊ុនហៀង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ កុំព្យូទ័រ ចំនួន០២គ្រឿង, ទូដែក ចំនួន០១ និងប្រាក់ចំនួន ៤០០,០០០រៀល, ស្រាក្រហម ចំនួន០១កេស និងវិទ្យុទាក់ទង(អាយកូម) ចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ