ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹង​ នោព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះថា​ ​នៅថ្ងៃទី​ ១៣ ខែ​ កុម្ភៈ​​ ឆ្នាំ​ ២០២៣វេលា​ម៉ោង​១១និង៣០នាទី​ថ្ងៃ​ត្រង់​​ ស្ថិត​នៅ​​ភូមិ​ចំការ​ឪឡឹក​០២​ សង្កាត់​កាកាប​ទី​២ ខណ្ឌពោធិ៍សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ដឹកនាំ​លោក​ អធិការ​រង​ នាយ​ប៉ុស្តិ៍​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​សង្កាត់​ចុះ​ធ្វើ​រដ្ឋ​បាល​ ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន។ 

ដោយ​ដក​ហូត​វត្ថុ​តាំង​​រួម​មាន​ ៖​ ម្ស៉ៅ​ក្រាមស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៦​កញ្ចប់​ និង​សំភារៈ​មួយ​ចំនួន​ទៀត​។

ជនសង្ស័យទី១ឈ្មោះ ងួន​ រ៉ាវី​ ភេទប្រុសអាយុ៤១ឆ្នាំ​ មុខរបរសន្តិសុខ​ ទី២ឈ្មោះ វន​ ទិត្យ​ ភេទប្រុសអាយុ២៧ឆ្នាំ​ មុខរបរជាងភ្លេីង​ ទី៣ឈ្មោះ​ យាង​ ម៉េងស្រ៊ាង​ ភេទប្រុសអាយុ៤២ឆ្នាំ​ មុខរបរជាងផ្សារដែក។ 

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖