ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ចំនួន ១០ចំណុចៗ ដូចខាងក្រោម :
១- សញ្ញាកណ្តាប់ និងម្រាមដៃ = ជាសញ្ញាដែលគេបានឃើញគ្រប់គ្នាថាជាសញ្ញាដែលអង្គការសង្គមស៊ីវិលនិយមមួយចំនួនចូលចិត្តប្រើនិងដែលបក្សប្រឆាំងប្រើដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលពួកគេមានមហិច្ឆតាចង់បានអំណាច?
២- លោក តាយឹន សែម ថាត្រឹមឋានៈរដ្ឋមន្ត្រី យួនមិនឲ្យដឹងកិច្ចការធំដុំអ្វីទេ = ចុះលោកតាយឹម សែម ត្រូវជាអ្វីនឹងយួនទើបបានដឹងកិច្ចការរាក់ជ្រៅម្លេះ? មានតែលោកតាជាចារកម្មរបស់យួន?
៣- កាលបោះឆ្នោតជាតិឆ្នាំ២០១៨ លោកតាឡៅ ម៉ុងហៃ ថាមិនមានប្រជាជនខ្មែរទៅបោះឆ្នោតទេ = តែជាក់ស្តែងប្រជាជនជាង៨០%បានអញ្ជើញទៅបោះឆ្នោត។
៤- ឥឡូវដល់បោះឆ្នោតជាតិឆ្នាំ២០២៣ តើលោកតាឡៅម៉ុង ហៃ ហ៊ានទាយថាមិនមានប្រជាជនទៅបោះឆ្នោតទេ? = ចេញមុខមកទស្សន៍ទាយទៀតមើល ប្រាកដជាប្រជាជនចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីជាមិនខាន ដែលជាការសំពងក្បាលលោកតាយ៉ាងដំណំដែរ?
៥- ជាធម្មតាអ្នកវិភាគលំអៀងនិយាយច្រើនតែផ្ទុយពីការពិត = អញ្ចឹងគឺជាការងាយស្រួលណាស់ក្នុងការវាយតម្លៃពាក្យនិយាយរបស់អ្នកវិភាគទាំងនោះ ?
៦- ដោយសារនិយាយលំអៀងទៅរកបក្សប្រឆាំងផ្ទុយពីការពិតនិងការជាក់ស្តែង = ទើបពាក្យរបស់លោកអ្នកវិភាគសាបដូចទឹកទន្លេ?
៧- ការសុំទោសចំពោះទង្វើខុសឆ្គងគឺជាការទទួលខុសត្រូវ = មិនមែនជាការបញ្ជាក់ភាពអន់ខ្សោយឬអាប់ឱនកិត្តិយសទេ តែជាការលើកកិត្តិយសទៅវិញទេ?
៨- ការគេចវេសពីការទទួលខុសត្រូវ = គឺជាការខ្វះស្មារតីទទួលខុសត្រូវ?
៩- ការគេចវេសពីការទទួលខុសត្រូវ = គឺជាចេតនាប្រព្រឹត្តបទល្មើស។
១០- គ្រាប់មន្ត្រីយោធាចូលជាសមាជិកគណបក្សនយោបាយ = មិនមែនជាពិរុទ្ធភាពសម្រាប់រំលាយគណបក្សនយោបាយទេ គ្មានច្បាប់ទេ? ៕
ដោយ ៖ សហការី